ផ្កាកុលាប១ទង
ប្រទេសកែប្រែមានបុណ្យហូរហែរួមបុណ្យសង្សារ
ប្រទេសកែប្រែមានបុណ្យហូរហែរួមបុណ្យសង្សារ
១/ អត្ថន័យកំណាព្យ ចងជាពាក្យកាព្យ រៀបរាប់ចុងជួន
តាមInternet តែងជាពាក្យ៤ បុណ្យមានផ្ទួនៗ
លើដីខេមរា។
២/ បុណ្យមានសន្លឹក ខ្ញុំសូមរំលឹក ចងក្រងវាចា
បន្ទាប់ពីថ្ងៃ ៧មករា ខ្មែរផុតវេរា
សង្រ្គាមរលំ។
៣/ ប្រជាពលរដ្ឋ និរាសប៉ុលពត ត្រឡប់ជួបជុំ
អ្នកទីជិតឆ្ងាយ ក្នុងព្រៃលើភ្នំ វិលវិញមកភូមិ
ដែនដីកំណើត។
៤/ បានសន្តិភាព អ្នកនៅខ្ពង់រាប ទំនាបខាងកើត
ខាងលិចខាងជើង ខាងត្បូងទល់ខ្នើត ដូចខែរះអើត
បន្តិចម្តងៗ។
៥/ ស្រុកយើងសព្វថ្ងៃ រីកចម្រើនក្រៃ លាន់ឮអឺងកង
កិត្តិយសកេរ្តិ៍ឈ្មោះ ពីរោះគ្មានហ្មង ក្នុងស្រុកក្រៅផង
ល្បីឥតងាករេ។
៦/ ថាខ្មែរអស្ចារ្យ គ្មានប្រទេសណា ប្រៀបបានខ្មែរទេ
ខ្មែរចេះសាមគ្គី កំណើនឡើងទ្វេ តាមស្រុកខេត្តគេ
មានផលដំណាំ។
៧/ មានទាំងសាសនា ត្រាប់តាមពុទ្ធដីកា ព្រះពុទ្ធទ្រង់ផ្តាំ
សីលប្រាំមានជាក់ ចូរអ្នកចំណាំ បាណាតិបាតចាំ
រក្សាអោយបាន។
៨/ មានចិត្តមេត្តា អាសូរករុណា បុណ្យទានកុំខាន
ប្រឹងប្រែងតស៊ូ ដោយក្តីក្លាហាន មាសប្រាក់លុយឡាន
ត្រូវចេះចំណាយ។
៩/ សន្សំកុសល អ្នកនឹងបានផល រូបស្រស់ឆើតឆាយ
សំឡេងពីរោះ អាយុវែងឆ្ងាយ មិនទៅអបាយ
ប្រាកដសួគ៌ា។
១០/ សាសនាមាំមួន បរិស័ទទាំងបួន ត្រូវសាមគ្គីគ្នា
បំបាត់អោយអស់ នូវពៀរវេរា លោភៈស្មាលា
គ្រប់ៗអង្គប្រាណ។
១១/ ម្យ៉ាងនេះដោយសារ នៅក្នុងរដ្ឋា បានសុខសាន្តត្រាណ
រីកគ្រប់វិស័យ មូលហេតុយើងបាន
ដឹកនាំចំណាន
ព្រោះរដ្ឋកែប្រែ។
១២/ មានទាំងថ្នល់ស្ពាន រួមសាលារៀន មន្ទីរពេទ្យផងដែរ
ទីក្រុងជនបទ មានច្រើនហូរហែ នេះនៅស្រុកខ្មែរ
អច្ឆរិយៈអញ្ចឹង។
១៣/ នេះដោយសារអ្នក ដឹកនាំល្អជាក់ លោកតែងខំប្រឹង
អភិវឌ្ឍន៍ប្រទេស អោយលាតសន្ធឹក មានអូរមានស្ទឹង
បឹងបួជលសារ។
តាមប្រពៃណី មានបុណ្យមានការ តុបតែងរចនា
មានល្ខោនរបាំ។
១៥/ ក្នុងនោះរួមមាន បុណ្យភូមិដារលាន ភ្ជុំបិណ្ឌចូលឆ្នាំ
ក្មេងចាស់ប្រុសស្រី ប្រារព្ធរាល់ឆ្នាំ ជាតិខ្មែរចងចាំ
ជាកេរមរតក។
១៦/បុណ្យនោះសប្បាយ មានមនុស្សទាំងឡាយ ប្រជុំកុញកក
ពិសេសទីក្រុង ភ្នំពេញមិនស្រក ខ្លះជិះរ៉ឺម៉ក
ខ្លាចកកខាតសាំង។
អស់គ្លេសជប៉ុន រីករាយយ៉ាងខ្លាំង វីដេអូបញ្ចាំង
ក្រុងគ្រុឌអសុរា។
១៨/ មានកាំជ្រួចផង ពន្លឺអឺងកង ពាសពេញវេហាស៍
ប្រុសក្តីស្រីក្តី សំឡេងខ្ញៀវខ្ញារ អបអរអស្ចារ្យ
ពេញផ្ទៃប្រទេស។
១៩/ ហើយមានបុណ្យមួយ យុវវ័យលើកស្ទួយ ចាត់ថាពិសេស
ឈ្មោះបុណ្យសង្សារ best of the best សប្បាយអ្វីម្ល៉េះ
ពេលចូលមកដល់។
២០/ ១៤គុម្ភៈ វេលាផ្អើលភ្ញាក់ បំបាត់កង្វល់
អ្នកមានសង្សារ ទិញផ្កាជូនដល់ កូឡាបឲ្យផល
បង្កើតស្នេហា។
២១/ កូឡាប១ទង បញ្ជាក់ដំបូង ជំនួសវាចា
ស្នេហាបរិសុទ្ធ ចំពោះកន្និដ្ឋា គ្មានអ្នកឯណា
បំបែកបានឡើយ។
២២/ ខ្លះណាត់គ្នាថា ពេលបុណ្យសង្សារ យើងទៅកៀកកើយ
ភ្នំពេញព្រែកលាប នៅជិតបង្កើយ កោះដាច់ឆ្លងត្រើយ
ឲ្យល្ហើយចិន្តា។
២៣/ ខ្លះលះបង់ដល់ ខ្លួនប្រាណមិនខ្វល់ ទាំងព្រហ្មចារា
បូជាជូនបង ថ្ងៃបុណ្យសង្សារ មិនគិតកាយា
ថារបស់សំខាន់។
២៤/ ខ្លះនិយាយគ្នា ទៅសណ្ឋាគារ អមគូកំណាន់
កៀកស្មារដើរចូល Hotelដួងចន្ទ ភ្លេចខ្មែរប្រកាន់
ណាស់ជាស្រ្តីខ្មែរ។
២៥/ ខ្លះCallទូរសព្ទ័ ព្រោះតែប្រញាប់ ប្រាប់ដល់ថៅកែ
កក់ផ្ទះសំណាក់ មុនកន្លះខែ បន្ទប់មួយផងដែរ
សម្រាប់រូបខ្ញុំ។
២៦/ដល់ពេលកំណត់ ខ្ញុំពិតប្រាកដ នឹងយកលុយដុំ
ថ្លៃកក់បន្ទប់ ជូនដល់ម៉ាក់អ៊ំ តាមអ្វីដែលខ្ញុំ
សន្សាជារឿង។
២៧/កុំភ្លើនភ្លេចខ្លួន ចេះសាសន៍ចិនយួន កុំចោលខ្មែរយើង
កុំធ្វើក្រអើត កុំពើតកុំពើង សប្បាយហួសរឿង
តាមតែចំណង់។
២៨/ ចូលវត្តដោះឆត្រ័ អោនកាយប្រតិបត្តិ លំអុតអោនអង្គ
កុំស៊ីតាមឃ្លាន កុំហ៊ានតាមចង់ កាន់ច្បាប់ស្រុកត្រង់
កុំបង់សាសនា។
២៩/ កុំសេពគ្រឿងញៀន កុំជក់អាភៀន កុំសាកកញ្ឆា
គួរធ្វើតែអ្វី សង្គមត្រូវការ រដ្ឋរួមសាសនា
គឺថា - គិតហើយសឹមគូរ។
យុវជនយុវវ័យអើយ! សប្បាយហើយតែសូមគិតប្រពៃណីខ្មែរផង!
បំណងល្អពីកូនខ្មែរជាអ្នកនិពន្ធ១រូបផង!
និពន្ធដោយ សមណនិស្សិត ពេជ្រ សំណាង
0 comments:
Post a Comment