ទីបញ្ចប់ជូនពរមិត្តអ្នកអានគ្រប់វ័យទាំងអស់ !
១/ ដោយវេលាខ្លី ខ្ញុំសូមស្រដី អត្ថបទកំណាព្យ
ថ្លាថ្លែងតចប់ ចងជាពាក្យកាព្យ មានច្រើនដរាប
គ្រប់ឃ្លាមានន័យ។
២/ សុទ្ធន័យអប់រំ ក្មេងចាស់តូចធំ ពិសេសគ្រប់វ័យ
កំលោះក្រមុំ តូចកី្តធំក្តី
បងប្អូនប្រុសស្រី
គួរគិតពិចារណ៍។
៣/ មានសំណាងណាស់ ក្នុងសាសនាព្រះ បានកើតមនុស្សា
ខំសិក្សារៀន ព្រះធម៌ពិស្តារ ស្គាល់ក្លិនរសា
អត្ថរសព្រះធម៌។
៤/ មានទាំងវិជ្ជា ច្រើនឥតគណនា ពីរោះហើយល្អ
ក្នុងនោះរួមមាន ផ្លូវលោកផ្លូវធម៌ រីករាយត្រេកអរ
តាមនិស្ស័យខ្លួន។
៥/ ខ្ញុំសូមខន្តី រាល់កំហុសអ្វី ត្រង់កាព្យចុងជួន
អក្ខរៈអក្សរ មិនត្រូវច្បាប់ក្បួន ពាក្យមិនសមសួន
ចំពោះប្រិយមិត្ត។
៦/ ព្រោះថាកំហុស តែងកើតចំពោះ ដល់អ្នកប្រព្រឹត្ត
ធ្វើច្រើនខុសច្រើន ចម្រើនរឹងរឹត ឯនាក់អង្គុយជិត
ឥតខុសអ្វីសោះ។
៧/ តែទោះយ៉ាងណា ខ្ញុំសូមសច្ចា
ទទួលដោយស្មោះ
នៃការរិះគន់ ក្មេងចាស់ទាំងអស់ ក្រែងមានចន្លោះ
ខ្វះខាតត្រង់ណា!
៨/ ខ្ញុំនៅក្មេងខ្ចី ចំណេះអ្វីៗ ខ្លីអាប់ប្រាជ្ញា
ប៉ុន្តែគំនិត ជួយក្នុងរដ្ឋា
ទាំងក្នុងសាសនា
ដែលខ្លួនជួយបាន។
៩/ កុំអោយសប្បាយ មិត្តភកិ្តក្អាកក្អាយ ភ្លើតភ្លើនហួសប្រាណ
មាសប្រាក់លុយកាក់ ម៉ូតូលុយឡាន គិតតែកម្សាន្ត
គ្មានពេលណាស្រាក។
១០/ អោយចេះធ្វើទាន ទាន់ជីវិតមាន កុំអោយអបលក្ខណ៍
សន្សំកុសល តម្កល់ឥតអាក់ នោះប្រាកដជាក់
សួគ៌ឋាននិព្វាន។
១១/ ខ្ញុំសូមជូនពរ មង្គលបវរ
ចូរជាក់កើតមាន
ដល់មិត្តប្រុសស្រី អ្នកក្រអ្នកមាន ទាន់ព្រះទ្រង់ញាណ
ព្រះសិអារមេត្រី។
១២/ ហើយចូលស្តាប់ធម៌ សម្រេចកុះករ សម្បតិ្តអ្វីៗ
សោតាបន្ន បត្តិផលអី
សម្រេចជោគជ័យ
នាថ្ងៃអវសាន។
១៣/ សកទាគាមី អនាគាមី
អរហត្ថឋាន
នឹងព្រះនិព្វាន គ្មានអ្វីរំខាន ទុក្ខទាំងប៉ុន្មាន
ឥតកើតមានដល់។
១៤/ ហើយពើបប្រទះ ពររបស់ព្រះ ដែលទ្រង់បន្សល់
មានបួនប្រការ ចូលកើតមានដល់ សូមផល្លាផល
មានគ្រប់វេលា។
១៥/ អាយុវណ្ណំ សុខំពលំ ច្បាស់ជាក់គ្រប់គ្នា
រស់នៅយឺនយូរ គ្មានទាំងរោគា អស់ពៀរវេរា
ពីពេលនេះទៅ!
ព្រោះតែវេលា ខ្លីវាតម្រូវ ចប់ស្លេះមិននៅ
បង្អង់បានយូរ។
១៧/ លើកហត្ថសូមលា បងប្អូនមីងមា សូមកុំរអ៊ូ
សង្ខេបឯវំ ពិតមិនបន្ធូរ
ដោយក្តីតស៊ូ
ចប់តែប៉ុណេ្ណះ៕
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)

.jpg)
.jpg)
.jpg)
.jpg)




.jpg)
.jpg)

.jpg)






.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)

.jpg)
.jpg)
0 comments:
Post a Comment