គេហទំព័រ SAMNANG24 សូមឲ្យព្រះពុទ្ធសាសនារុងរឿងចម្រើន ! សូមឲ្យព្រះពុទ្ធសាសនាផ្សាយទូទៅពេញសកលលោក ! សូមឲ្យលោកទាំងមូលបានប្រកបដោយសុខសនិ្តភាព ! ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថាៈ នតិ្ថ សនិ្ត បរំ សុខំ ពុំមានសេចក្តីសុខដទៃណាស្មើនឹងសេចក្តីស្ងប់ឡើយ។ សូមអនុមោទនា!...

Saturday, June 2, 2012

តើសញ្ញាបត្រគឺជាអ្វី?



                                  តើសញ្ញាបត្រគឺជាអ្វី​ ?
                                           (បទពាក្យប្រាំពីរ​)
១/​​   ហេតុអ្វីមនុស្សយើងខំសិក្សា​                   ចង់បានបរិញ្ញាគ្រប់ៗគ្នា
      លំបាកយ៉ាងណាខំម្នីម្នា                          ខំប្រឹងពុះពាររាល់យប់ថ្ងៃ។
២/   ទោះធ្វើដំណើរទៅសែនឆ្ងាយ                   ឃ្លាតណាស់ឪពុកម្តាយទាំងអាល័យ
      មិនថាទៅនោះវាអស់ថ្លៃ                           ក៏មិនអាល័យទេលុយហ្នឹង។
៣/  បួនឆ្នាំសិក្សាហាក់យូរម្ល៉េះ​!                        ទ្រូងអើយស្ទើរប្រេះហើយឬដឹង
       ចង់បានចំណេះទើបខំប្រឹង                       ទោះឆ្លងព្រែកស្ទឹងក៏តស៊ូ។
៤/   មានលុយតិចតួចមិនហ៊ានចាយ                មិនហ៊ានចំណាយព្រោះគិតគូរ
       និស្សិតក្រីក្រជាគំរូ                                   បានចេះរអ៊ូតែម្នាក់ឯង។
៥/    តើនេះមូលហេតុដោយសារអ្វី​?​                  ទើបមនុស្សប្រុសស្រីខំប្រឹងប្រែង
       ខ្លះខំសិក្សាមិនរអែង                                រៀបរាប់ថ្លាថ្លែងតខ្លឹមសារ។
៦/    តើសញ្ញាបត្រនេះគឺជាអ្វី?​                         ហើយមានតម្លៃថ្លៃយ៉ាងណា
      ដូច្នេះអ្នកបានបរិញ្ញា                                សញ្ញាបត្រថ្លាសំគាល់ខ្លួន។
៧/  សារៈប្រយោជន៍នៃសញ្ញាបត្រ                    បវរពេកក្តាត់ណាស់បងប្អូន
      សញ្ញាបត្រនេះតដល់កូន                          ត្រាប់តាមច្បាប់ក្បួនឆ្លងផុតត្រើយ។
៨/   បើអ្នកដាក់ឈ្មោះចូលធ្វើការ                     អ្នកមានបរិញ្ញាបត្ររួចហើយ
       បំពេញCVរួចAPPLY                               អ្នកកុំព្រួយឡើយការងារនោះ។
៩/   ប្រាកដជាបានកី្តសម្រេច          ​​                 គេរង់ចាំស្រេចនៅទីនោះ
      ទឹកប្រាក់បៀវត្សក៏បានខ្ពស់                        និងមានកិត្តិយសឧត្តមក្រៃ។
 ១០/ ការងារក៏ស្រួលនៅក្នុងម្លប់                       មិនមានឈរឈប់ហត់រាល់ថ្លៃ
        ដោយមានចំណេះប្រៀបពេជ្រច្នៃ             ផ្លាស់រូបកែខៃផ្ទុយជនល្ងង់។
១១/  មួយថ្ងៃៗខំធ្វើការ                                   ហត់នឿយកាយាដូចក្នុងទ្រុង
        ចង់បានអ្វីមួយក្នុងចិត្តស្លុង                       ខាតដើមខាតចុងគ្រប់វេលា។
១២/  ព្រោះតែខ្លួនឯងគ្មានបរិញ្ញា                      ចូលបម្រើការគេរួញរា
        បានដោយខំប្រឹងញើសហូរហៀរ              ទើបប្រាកដជាបានការធ្វើ។
១៣/  ចូលទៅធ្វើការសែនលំបាក                     លំបិនឥតស្រាករាល់ទង្វើ
         ការងារដែលគេដាក់អោយធ្វើ                  ដូចមនុស្សងីងើនៅក្មេងខ្ចី។
១៤/   មូលហេតុខ្លួនឯងគ្មានវិជ្ជា                       ដូច្នេះការងារវានៅថ្មី
         លំបាកស្ទើរស្លាប់កុំត្អូញអី                        ដែលខ្លួនអប្រិយគ្មានសញ្ញាបត្រ។
១៥/   អញ្ចឹងហើយយើងជាបុត្រខេមរា               រៀនចប់កាលណាបានដុសខាត់
         ខំប្រឹងគ្រប់គ្នាយកសញ្ញាបត្រ                   ការងារប្រាកដរង់ចាំហើយ។




Related posts





Share/Bookmark

0 comments:

Post a Comment

 
PECH SAMNANG Copyright © 2011 Designed by SAMNANG24
;