នឹកស្រុកកំណើត
១/ រាត្រីយប់យន់ទន់អធ្រាត្រ ខ្លួនគិតរវាទទីកំណើត
នឹកអានុស្សាហ៍ដែលបង្កើត នាស្រុកកំណើតពីអតីត។
២/ តាំងពីខ្លួនតូចរហូតធំ រស់នៅជួបជុំបាននែបនិត្យ
នឹកអានុស្សាហ៍ដែលបង្កើត នាស្រុកកំណើតពីអតីត។
២/ តាំងពីខ្លួនតូចរហូតធំ រស់នៅជួបជុំបាននែបនិត្យ
នៃក្រុមគ្រួសារបានជិតស្និទ្ធ មានមង្គលពិតស្ថិតជិតគ្នា។
៣/ ឥឡូវឃ្លាតឆ្ងាយពេកកន្លង យូរៗជួបម្តងឆ្លងមួយគ្រា
ក្នុងចិត្តសែននឹកគ្រប់វេលា ដួងចិត្តរងាគ្រាលាព្រាត់។
៤/ នឹកដល់បងប្អូនមិត្តភកិ្តផង សប្បាយគ្មានហ្មងសុខជានា
រីករាយប្រិមប្រិយគ្រប់ទិវា យាយតាមីងមាទាំងប្រុសស្រី។
៥/ ពេលនេះខ្លួនឯងមកដល់ឆ្ងាយ ពេកណាស់អម្បាយមិនជិតអី
លំបាកលំបិនមិនហ៊ានស្តី ស៊ូទ្រាំធ្វើហីមិនរួញរា។
៦/ បំណងដើម្បីការសិក្សា បន្តបរិញ្ញាផ្ទួនៗគ្នា
ត្រូវបង្ខំចិត្តជ្រែកព្យុះមារ ទោះបីឃ្លាតគ្នាយ៉ាងម្តេចកី្ត។
៧/ ថ្ងៃបានសម្រេចវិលវិញថ្កាន ទៅជួបសន្តានទាំងប្រុសស្រី
លោកអ្នកមានគុណមីងតាយាយ សាងរួមជាថ្មីថ្ងៃនោះតទៅ។
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)

.jpg)
.jpg)
.jpg)
.jpg)




.jpg)
.jpg)

.jpg)






.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)

.jpg)
.jpg)
0 comments:
Post a Comment