គេហទំព័រ SAMNANG24 សូមឲ្យព្រះពុទ្ធសាសនារុងរឿងចម្រើន ! សូមឲ្យព្រះពុទ្ធសាសនាផ្សាយទូទៅពេញសកលលោក ! សូមឲ្យលោកទាំងមូលបានប្រកបដោយសុខសនិ្តភាព ! ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថាៈ នតិ្ថ សនិ្ត បរំ សុខំ ពុំមានសេចក្តីសុខដទៃណាស្មើនឹងសេចក្តីស្ងប់ឡើយ។ សូមអនុមោទនា!...

Saturday, June 2, 2012

កូនខុសហើយម៉ែ!



                             កូនខុសហើយម៉ែ!


១/   ស្នេហ៍អើយស្នេហ៍ស្មោះ​   លះបង់ទាំងអស់       មិនស្រណោះអី្វ
     ស្គាល់ចិត្តស្គាល់ថ្លើម        នាំគ្នាចូលឆី              Hotelល្បាញល្បី
                                          នារាត្រីស្ងាត់។
២/   នេះហើយស្នេហា            ឥតបានពិចារណ៍      ធ្វើអោយបង់បាត់
    កេរិ៍្តឈ្មោះដ៏ល្អ                បវរពេកក្តាត់             បែជារសាត់
                                          បាត់គ្មានសល់អី!
៣/  សប្បាយភ្លេចខ្លួន            បំពាក់បំពួន              លើពូកសំឡី
     ភ្លើងពណ៌ចម្រុះ               ឆ្លុះសាច់សខី្ច            ក្នុងចិត្តអរភ័យ
                                          ទាំងពីរអាត្មា។
៤/   ស្រួលតែមួយភ្លែត           ភ្នែកបើកក្រឡែត      ចាំប្រុសសង្ហា
     ក្រេបច័ន្ទទឹកឃ្មុំ                ហាក់ងំអស្ចារ្យ           បានប្រាណកាលណា
                                          ប្រុសប្រែដោះដៃ។
៥/   ជ្រុលចិត្តជ្រុលកាយ        ខុសហើយទើបស្តាយ  អាឡោះអាល័យ
     ស្តាយកេរិ៍្តស្រីខ្មែរ             ក្បត់ទាំងប្រពៃ-           ណីធ្លាប់មានជ័យ
                                          តាំងពីបូរាណ។
៦/   មិនគួរខ្លួនធ្លាក់                នៅក្នុងអន្ទាក់           ចាញ់ដៃប្រុសព្រាន
     ភ្លេចអស់បណ្តាំ                អ្នកម្តាយទូន្មាន         ថាកូនគ្រប់ប្រាណ
                                          ត្រូវចេះថែធួន។
៧/  កូនខុសហើយម៉ែ            កូនមិនបានថែ          អោយល្អខ្ជាប់ខ្ជួន
     ផ្ទុកទាំងរោគអេដស៍          មាននៅក្នុងខ្លួន         ព្រោះមិនស្តាប់ក្បួន
                                          ពាក្យម៉ែធ្លាប់ស្តី។
 ៨/   រោគអេដស៍ស៊ីដា           កើតមានកាលណា      លើប្រាណប្រុសស្រី
      មិនយូរមិនឆាប់               តែងអាយុខ្លី                 មច្ចុរាជប្រល័យ
                                          អោយក្ស័យសង្ខារ។
៩/   ធ្លាប់តែសប្បាយ             មិត្តភកិ្តក្អាកក្អាយ         ល្បែងស្រីល្បែងស្រា
      ភ្លេចស្រោមការពារ          ស្រើបស្រាលតណ្ហា     នាំគ្នាចូលបារ
                                          ទាំងចិត្តទោរទន់។
១០/ អាយុក៏ខ្លី                      ចំណេះអ្វីៗ                  មានពីកាលមុន
      កេរិ៍្តឈ្មោះគ្រួសារ            ពីរោះពេកពន់              អោយអ្នកមានគុណ
                                          ចិត្តសែនសោកា។
១១/ ធ្លាប់តែឧត្តម                  កាលវ័យក្រមុំ              ក្រពុំដូចផ្កា
      មានប្រុសកំលោះ            ចោមរោមស្នេហា         មានអេដស៍កាលណា
                                          គេឈប់ស្នើសុំ។
១២/ ក្រមុំកំលោះ                  គ្រប់ប្រាណទាំងអស់    ចូរស្តាប់ពាក្យខ្ញុំ
      ខំប្រឹងរៀនសូត្រ             ត្រៀមខ្លួនបឋម            នោះវិជ្ជាផ្សំ
                                          ទំពាំងស្នងអោយ។
១៣/ ចប់ឃ្លាមានន័យ            ខ្ញុំសូមស្រដី                 ផ្តែផ្តាំចុងក្រោយ
      យុវវ័យស្រីប្រុស              កុំបីបណ្តោយ              ចង់សាកចង់ដោយ
                                          មិនចេះឈប់ឈរ។
១៤/ ជាទីបញ្ចប់                    សូមលើកម្រាមដប់       គោរពជូនពរ
      គ្រប់គ្នាទាំងអស់              នាមខ្មែរអង្គរ                ល្អហើយបវរ
                                           អច្ឆរិយៈអស្ចារ្យ។
១៥/ សូមបានជួបព្រះ            ហើយពើបប្រទះ           ពរបួនប្រការ
      អាយុយឺនយូរ                 ជាងរយព្រះវស្សា         វណ្ណៈនេះណា
                                          មានសម្បុរល្អ។
១៦/ សុខដេកសុខដើរ           សុខធ្វើដំណើរ             សុខទាំងត្រាច់ចរ
      សុខទីជិតឆ្ងាយ               សុខសប្បាយអរ           បានសុខបវរ
                                          ​នេះពរទីបី។
១៧/ ទីពរទី៤                       ពលៈមាំមួន                 កម្លាំងស្មារតី
       ប្រៀបបាននឹងសត្វ         គោសេះដំរី                  ខ្លាំងលើសអ្វីៗ
                                                          គ្រប់ៗគ្នាអើយ៕




Related posts





Share/Bookmark

0 comments:

Post a Comment

 
PECH SAMNANG Copyright © 2011 Designed by SAMNANG24
;